សុខភាពមាត់ធ្មេញ

Dr. Ly’s Advice on Oral Health



ប្រហោងមាត់ ប្រហោងច្រមុះ ប្រហោងឆ្អឹងមុខ និងបំពង់ក ជាច្រកចូលដ៏សំខាន់ ដែលអាចចិញ្ចឹមឬបំពុល ការពារជំងឺឬបង្កជំងឺដល់រាងកាយយើងបាន។ ហេតុដូច្នេះហើយ​បានជា​ការថែរក្សា​អនាម័យ​មាត់ធ្មេញ បរិស្ថានដែលខ្លួនរស់នៅ និងអាហារដែលខ្លួនញ៉ាំ មានសារៈសំខាន់ណាស់​ក្នុងការការពារ​ជំងឺ និងការព្យាបាល។ ម្យ៉ាងវិញទៀត ធម្មជាតិបានបង្កើតឱ្យយើងមានប្រព័ន្ធការពារជួរមុខដ៏រឹងមាំ ប្រចាំការនៅក្នុងប្រហោងទាំងនោះ។ ក្នុងករណីដែលយើងមានផ្ទុកមេរោគ និងមានជំងឺរលាករ៉ាំរ៉ៃនៅទីនោះ ប្រព័ន្ធ​ការពាររាងកាយ​របស់យើងមិនអាចធ្វើការឱ្យមានប្រសិទ្ធភាពបានទេ ថែមទាំងធ្វើឱ្យមេរោគ​ដែលឆ្លងចូលទាំងនោះ​ព្រួតដៃ​គ្នាបង្កជំងឺកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។ 

ជំងឺមាត់ធ្មេញ និងមុខ ដែលមានជាញឹកញាប់រួមមាន៖ រលាកអញ្ចាញធ្មេញរ៉ាំរៃ រាក់ស៊ីធ្មេញ ឈាម​អញ្ចាញ​ធ្មេញ ពុកធ្មេញ សល់ឬសធ្មេញរលួយក្នុងអញ្ចាញ សឹកកធ្មេញ ប្រេះធ្មេញ រលាកចុងឬស គីសចុងឬស គីសក្នុង​ឆ្អឹងថ្គា​មលើ​ ឬថ្គាមក្រោម ថ្គាមទាល់កប់ ដុះផ្សិតលើអណ្តាតឬថ្ពាល់ ដុះសាច់ច្រមុះ រលាក​ប្រហោង​ឆ្អឹងមុ​ខ ដុំប៉ូលីបក្នុងប្រហោងឆ្អឹងមុខ រលាកបំពង់ករ៉ាំរ៉ៃ ដុះសាច់បំពង់ក ដំបៅមាត់ ស្អកក ហើមផ្ពាល់ ហើមអណ្តាត ។ល។

Your mouth and throat, your nasal cavity, your sinuses, are all important gateways that can either nurture or poison your body and can either protect you from or cause diseases. This is the reason why your oral hygiene, living environment, and diet, all play a significant role in disease prevention and or treatment. Moreover, nature has shaped human bodies to have the first line of immune defense within those gateways. In the case that these gateways are infected with pathogens, or have chronic inflammation, your immune system will be inefficient, and may even allow a new infection to cause severe diseases.

Common oral health diseases include Gingivitis, Dental plaque, Gum bleeding, Cavities, Cavitation, Teeth abrasion, Cracked teeth, Peri-apical infection, Peri-radical infection, Furcation, Cyst, Impacted wisdom teeth, Fungal infection on tongue, cheek and throat, Nasal polyps, Rhinitis, Sinusitis, Sinus polyps, Tonsilitis, Chronic pharyngitis, Laryngitis, Mouth ulcers, etc.



 វិធីសំអាតមាត់ធ្មេញ

 

YouTube Videos on Oral Health

 
 

មូលហេតុត្រូវដកធ្មេញពុករលួយចេញ ទោះមិនទាន់ឈឺចាប់ក៏ដោយ

ការថែរក្សាសុខភាពមាត់ធ្មេញ

មេរោគដង្កូវស៊ីធ្មេញ Entamoeba Gingivalis មិនស៊ីតែធ្មេញទេ វាធ្វើឱ្យប៉ះពាល់ដល់សុខភាពទូទៅទៀតផង

ការឈឺធ្មេញបណ្តាលមកពីការឆ្លងមេរោគ...

ការដាក់ធ្មេញមិនត្រឹមត្រូវ អាចប៉ះពាល់ដល់សុខភាពរាងកាយ

តើការប្រើថ្នាំទម្លាក់សត្វល្អិត អាចសម្លាប់សត្វល្អិតប្រភេទអាម៉ីប ក្នុងអញ្ចាញធ្មេញ​ឬទេ?

សុខភាពមាត់ធ្មេញមិនល្អ ប៉ះពាល់ដល់សុខភាពទូទៅរបស់មនុស្ស

តើមេរោគដង្កូវស៊ីធ្មេញ ប៉ះពាល់ដល់សុខភាពរាងកាយដូចម្តេច?

ហេតុអ្វីត្រូវកម្ចាត់មេរោគក្នុងមាត់ មុនពេលព្យាបាលបញ្ហាមាត់ធ្មេញ?

 ថែទាំសុខភាពមាត់ធ្មេញគឺថែទាំសុខភាព!