សិក្សាអំពីជំងឺនៅតំបន់ត្រូពិច

សូមចូលមើលពត៌មានអំពីជំងឺត្រូពិច រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការការពារពីជំងឺទាំងអស់នោះ។

បើលោកអ្នកមានការសង្ស័យ ឬចេញរោគសញ្ញាដូចដែលបានចែងក្នុងអត្ថបទ សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិត។

ការឆ្លងព្រូន
Angiostrongylus cantonensis

អាចបង្កជំងឺដូចជា៖ ការរលាកក្រពះ ពោះវៀនប្រភេទ Eosinophilic gastroenteritis, រលាកស្រោមខួរប្រភេទ Neuroangiostrongyliasis, ជំងឺភ្នែកប្រភេទ Ocular angiostrongyliasis។

មនុស្សអាចឆ្លងតាមរយៈការបរិភោគអាហារឆៅដូចជា ខ្យង ក្តាម បង្គាឆៅ ឬអាហារដែលដោយកូនព្រូនខ្យង ដូចជាបន្លែផ្លែឈើ ឬចាន ស្លាបព្រា និងដៃកខ្វក់។

ការឆ្លងព្រូន
Schistosoma spp.

ជាព្រូនក្នុងឈាម ដែលអាចបង្កជំងឺ Schistosomiasis និងជំងឺផ្សេងៗជាច្រើនមុខ។ ព្រូននេះមានច្រើនប្រភេទ។

វាអាចឆ្លងទៅមនុស្សនៅពេលដែលមនុស្សចុះហែលទឹក លុយទឹក ឬប៉ះពាល់ទឹកដែលមានផ្ទុកកូនព្រូន ដូចជាទឹកលូ ទឹកទន្លេ បឹង ស្ទឹង អូរ ត្រពាំង។ល។

ការឆ្លងព្រូន
Paragonimus (Lung Fluke)

ជាព្រូនដែលអាចបង្កអោយរលាកសួត ស្លេសដក់ក្នុងសួត បូសសួត ទឹកស្រោមសួត។ល។ បើវារុកចូលទៅដល់ខួរក្បាល អាចបង្កអោយរលាកខួរក្បាល ឬស្រោមខួរក្បាល។

វាអាចឆ្លងទៅមនុស្សតាមរយៈការញ៉ាំបង្គាឆៅ ក្តាមឆៅ កំពឹសឆៅដែលមានកូនគីស ឬចំអិនមិនបានឆ្អិនល្អ។

ការឆ្លងព្រូន
Toxoplasma

វាអាចបង្កជំងឺមួយចំនួនដល់សរីរាង្គដូចជា៖ ខួរក្បាល ភ្នែក សួត និងសារីរាង្គផ្សេងៗទៀត។ បើកើតលើស្ត្រីមានផ្ទៃពោះ អាចធ្វើអោយរលូតកូន ឬកូនកើតមកខុសប្រក្រតី។

មនុស្សអាចឆ្លងព្រូននេះតាមរយៈការប៉ះពាល់លាមកឆ្មា ឬរស់នៅក្បែរសត្វឆ្មា ឬបរិភោគសាច់ដែលចម្អិនមិនបានឆ្ងិនល្អ ឬបន្លែផ្លែឈើដែលមានជាប់ពងព្រូន ឬផឹកទឹកដោយពងព្រូន។

ការឆ្លងព្រូន
Toxocariasis

ជាព្រូនដែលឆ្លងពីលាមករបស់សត្វឆ្កែ ដែលអាចបង្កជំងឺដូចជា Ocular toxocariasis និង Visceral toxocariasis។

វាអាចឆ្លងតាមការប៉ះពាល់អាហារ បន្លែ ទឹក និងវត្ថុផ្សេងៗ ដែលមានផ្ទុកកូនព្រូន ឬពងព្រូន។

ការឆ្លងព្រូន
Clonorchis sinensis

វាជាព្រូនដែលអាចឆ្លងចូលថ្លើម ប្រមាត់ និងផ្លូវទឹកប្រមាត់។ វាបញ្ចេញចូលទៅក្នុងលាមក និងចម្លងទៅមនុស្សតាមរយៈការបរិភោគត្រីទឹកសាបឆៅ។

វាអាចបង្កអោយចេញរោគសញ្ញាមួយចំនួនដូចជា៖ ក្អួតឬចង់ក្អួត ហើមពោះ ឆ្អល់ពោះ ចុកពោះ រាគ ឬក្តៀន ក្រៅខ្លួនឬក្តៅខ្លួនស្ទិញៗ ហើយបាត់ទៅវិញដោយខ្លួនឯង។