Great Plains Laboratory [GPL]

Organic Acids Test (OAT)

  • Educational Brochure

    Organic acids គឺជាសំណល់គីមីទាំងប៉ុន្មានដែលសល់ពីប្រតិកម្មគីមីទ្រទ្រង់ជីវិត (Metabolism) ដែលខ្លូនមនុស្សបញ្ចេញចោលទៅតាមទឹកនោម។

    ការមើលកំរិត Organic acids នៅក្នុងទឹកនោម អាចឲ្យយើងវាយតម្លៃទៅលើចំនួនពូជមីក្រុបអាក្រក់នៅក្នុងខ្លូនយើង ហើយដណ្តើមអាហារពីយើង និងផលិតជាតិពុលឲ្យយើងដោយមិនដឹងខ្លួន។ យើងអាចដឹងអំពីភាពខុសប្រក្រតីនៃការផលិតថាមពល ការផលិតជាតិពុល និងការខូចខាត mitochondria។ អាចរកឃើញជាតិពុលដែលបង្កឲ្យរលាកប្រព័ន្ធប្រាសាទ កង្វះវីតាមីនB ការខ្វះសារធាតុបន្សាបជាតិពុល និងភាពខុសប្រក្រតីជាច្រើន។

    អ្នកដែលគួរធ្វើតេស្តនេះជាងគេគីអ្នកដែល៖

    • មានជម្ងឺពោះវៀន Dysbiosis (ដែលក្នុងនោះមីក្រុបអាក្រក់ដុះច្រើនហួសកំរិត)

    • ឧស្សាហ៍អស់កំលាំងល្ហិតល្ហៃ

    • ញុាំអាហាររួចនៅតែអស់កំលាំង

    • ឈឺសាច់ដុំ ឬសន្លាក់រុាំរ៉ៃ និងមានជម្ងឺរុាំរ៉ៃជាច្រើន

    • មានផ្ទុកជាតិពុលនៅក្នុងខ្លូនច្រើន

    • មានជម្ងឺក្រពះពោះវៀន ដែលមិនអាចរំលាយ និងបញ្ជ្រាបអាហារ

    • ខ្វះអង់សុីមរំលាយអាហារ

    • មានជម្ងឺប្រព័ន្ធសរសៃប្រាសាទ

    • ឧស្សាហ៍ឡើង ឬធ្លាក់ជាតិស្ករនៅក្នុងឈាម

    ក្រោយពីបានលទ្ធផលពិនិត្យសំណល់គីមីអាសុីតក្នុងទឹកនោម រួមនិងការវិភាគគីមីក្នុងឈាមដោយប្រើប្រព័ន្ធវិភាគ Functional Biochemistry Analysis ODX យើងអាចដឹងច្បាស់ពីបញ្ហាពិតប្រាកដដែលមានក្នុងខ្លួនយើង រួចយើងអាចទទួលបាននូវការព្យាបាលមួយដែលមានប្រសិទ្ធិភាពប្លែកខុសពីមុន។

  • Sample Report

    Please click the button below to download a sample report for Organic Acids Test (OAT).

  • Educational Video

    CURRENTLY UNAVAILABLE